អំពីសាលារបស់យើង

អំពីសាលា

សាលារដ្ឋមធ្យមសិក្សានៅស្រុកកំរៀង ខេត្តបាត់ដំបង បម្រើសហគមន៍ជនបទតាំងពីឆ្នាំ ២០០០ ជាមួយបេសកកម្មពង្រីកឱកាសអប់រំប្រកបដោយគុណភាពដល់កូនសិស្សគ្រប់រូប

2000

ឆ្នាំបង្កើត

21,253 m²

ផ្ទៃដី

2,126

សិស្ស

51

គ្រូបង្រៀន

42

ថ្នាក់រៀន

89.3%

អត្រាប្រឡងជាប់

ចក្ខុវិស័យ និងបេសកកម្ម

VISION & MISSION

ចក្ខុវិស័យ

វិទ្យាល័យកំរៀង នឹងក្លាយជាសាលារៀនគំរូ ក្នុងការបណ្តុះធនធានមនុស្សប្រកបដោយ គុណភាព សមធម៌ និង បរិយាបន្ន

បេសកកម្ម

គ្រប់គ្រង ដឹកនាំ ការបង្រៀន និងរៀន និងសហការល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍ វិទ្យាល័យកំរៀងឱ្យក្លាយជាសាលារៀនគំរូ

គុណតម្លៃ

CORE VALUES

  • ភាពស្មោះត្រង់
  • ការខិតខំប្រឹងប្រែង
  • ភាពថ្លៃថ្នូរ
  • ការគោរពគ្នាទៅវិញទៅមក

ប្រវត្តិ​សាលា

ប្រវត្តិសាលា

វិទ្យាល័យកំរៀង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ ក្រោមគំនិតផ្តួចផ្តើម និងការយកចិត្តទុកដាក់របស់លោក សុខ គង់ អភិបាលស្រុកកំរៀង និងលោក ណុប ធឿន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកកំរៀង ព្រមទាំងអាជ្ញាធរដែនដីស្រុកកំរៀង។ សាលាមានផ្ទៃដីសរុប ២១,២៥៣ ម៉ែត្រការ៉េ សិតនៅភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ព្រំដែនខេត្តប៉ៃលិន។

បច្ចុប្បន្នសាលាមានអាគារសិក្សាចំនួន ៥ខ្នង (៥០បន្ទប់រៀន) អាគារការិយាល័យរដ្ឋបាល និងអាគារស្នាក់នៅសម្រាប់គ្រូ និងសិស្ស សម្រាប់បម្រើការសិក្សាចាប់ពីថ្នាក់ទី៧ ដល់ទី១២។ បេសកកម្មរបស់យើងគឺពង្រីកឱកាសទទួលបានការអប់រំប្រកបដោយគុណភាពដល់កូនសិស្សក្នុងសហគមន៍ជនបទនេះ ដើម្បីស្រូបយកចំណេះដឹង និងអភិវឌ្ឍធនធានមនុស្សចាំបាច់សម្រាប់អនាគតរបស់ពួកគេ ស្របតាមគោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាល។

ស្វែងយល់បន្ថែម
បង្កើតឡើងឆ្នាំ ២០០០

ដំណាក់កាលសំខាន់ៗ

KEY MILESTONES

2000

ការបង្កើតសាលា

វិទ្យាល័យកំរៀង ត្រូវបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមរបស់អភិបាលស្រុកកំរៀង និងការិយាល័យអប់រំស្រុក ព្រមទាំងអាជ្ញាធរដែនដី ដើម្បីនាំមកនូវការអប់រំមធ្យមសិក្សាដល់សហគមន៍ជនបទនេះ។

2022

ទទួលស្គាល់ជា "សាលាល្អ"

ក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់វិទ្យាល័យកំរៀងជា "សាលាល្អ" ជាផ្លូវការ។

2024–2025

ការកើនឡើងចំនួនសិស្ស

សាលាបច្ចុប្បន្នមានសិស្សចំនួន ២,១២៦ នាក់ ក្នុង ៤២ ថ្នាក់រៀន ចាប់ពីថ្នាក់ទី៧ដល់ទី១២ ដោយមានគ្រូបង្រៀនចំនួន ៥១ នាក់។

គណៈគ្រប់គ្រង និងបុគ្គលិកសាលា

SCHOOL LEADERSHIP & STAFF

អ៊ុង កនពុទ្ធារ៉ា
នាយក

អ៊ុង កនពុទ្ធារ៉ា

រចនាសម្ព័ន្ធ និងគ្រូបង្រៀន

ORGANIZATION & TEACHERS